រថយន្តក្រុមហ៊ុនផលិតទឹកបរិសុទ្ធនិងទឹកកកអនាម័យពន្លឺព្រះច័ន្ទបាន បើកបុកអ្នកជិះម៉ូតូម្នាក់ក្នុងគោលដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យ ជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់សន្លប់នៅនិងកន្លែងកើត ហេតុតែម្តង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៧និង៤៥នាទីព្រឹកថ្ងៃទី២៧ខែមករា ឆ្នាំ២០១២នៅតាមបណ្តោយផ្លូវខាងត្បូងអតីតមហោស្របត្រង់ចំណុចខាងមុខ ភោជនីយដ្ឋានអប្សារាស្ថិតក្នុងសង្កាត់ លេខ២ក្រុងព្រះសីហនុ។ជនរងគ្រោះភ្លាមៗត្រូវបានរថយន្តសាម៉ុយគ្លិនិករ ស្មីកំពង់សោមមកដឹកយកទៅជូយសង្គ្រោះផងដែរ។
ប្រជាជននៅទីនោះបានប្រាប់ឲ្យដឹងថារថយន្តក្រុមហ៊ុន ពន្លឺព្រះច័ន្ទបើកបរក្នុងល្បឿនលឿនលុះបើកបរមកដល់ចំណុចកើតហេតុដែលជា ផ្លូវកោងផងនោះក៏បានទៅបុកនិងម៉ូតូជនរងគ្រោះបើកបរមកបញ្ច្រាសទិស គ្នាយ៉ាងពេញទំហឹងចំពីមុខបណ្តាលឲ្យជនរងគ្រោះខ្ទាតចេញពីលើម៉ូតូ បោកផ្ទប់ទៅលើផ្លូវរងរបួសធ្ងន់សន្លប់នៅនិងកន្លែងតែម្តងរីឯម៉ូតូ ជនរងគ្រោះផ្នែកខាងមុខត្រូវរថយន្តបង្កកិនបន្ថែមរងការខូចខាត យ៉ាងដំណំ។រថយន្តបង្ករហេតុភ្លាមៗបំរ៉ុងបើករត់គេចខ្លួនដែរប៉ុន្តែរ មិនអាចរត់បានដោយសារមានប្រជាពលរដ្ឋតំបន់នោះជួយចាប់ឃាត់ទុក។
ជនរងគ្រោះមានឈ្មោះ ហោ ជ្រុយ ភេទប្រុសអាយុ២២ឆ្នាំមានមុខរបរជាកម្មកធ្វើនំបុ័ងស្នាក់នៅក្នុង ក្រុម១៧ ភូមិលេខ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុទទួលរងគ្រោះបាក់ឆ្អឹងដងកាំបិតនិងរបួសក្បាលធ្ងន់ធ្ងរ កំពុងដេកសំរាកព្យាបាលនៅក្នុងគ្លីនិករស្មីកំពង់សោម។ម៉ូតូជនរងគ្រោះ ម៉ាកហុងដាសេរីC125ផលិតឆ្នាំ2006ពណ៌ខ្មៅពាក់ស្លាកលេខ 1A-1211ក្រុងព្រះសីហនុរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរចំណែករថយន្ត បង្កហេតុជារថយន្តកូរ៉េប្រភេទដឹកទំនិញពាក់ស្លាកលេខ ត០១០១ភព៣ ជារថយន្តកម្មសិទ្ធរបស់ក្រុមហ៊ុនផលិតទឹកកកអនាម័យនិង ទឹកបរិសុទ្ធ(ពន្លឺព្រះច័ន្ទ)បើកបរដោយឈ្មោះ លេង លាន ភេទប្រុសអាយុ២៥ឆ្នាំរស់នៅក្នុងភូមិលេខ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
បច្ចុប្បន្នម៉ូតូជនរងគ្រោះនិងរថយន្តបង្កហេតុត្រូវសមត្ថកិច្ចដោះស្រាយតាមផ្លូវច្បាប់៕
រៀបរៀងដោយ សុភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment