Contact me

Contact  me
 

Tuesday

កីឡាករអាហ្វ្រិកខាងត្បូង ឈ្នះជើងឯកវាយកូនហ្គោលលើទឹកដីកំណើត

0 comments

កីឡាករអាហ្វ្រិកខាងត្បូង ឈ្នះជើងឯកវាយកូនហ្គោលលើទឹកដីកំណើត
កាលពីថ្ងៃអាទិត្យទី២២ខែមករា ឆ្នាំ២០១២នេះ មានការប្រកួតវិលជុំផ្តាច់ព្រ័ត្ររបស់លោក Branden Grace បានយកឈ្នះពានជើងឯកវាយកូនហ្គោលកម្មវិធី Volvo Golf Championsបន្ទាប់ពីធ្វើបានពិន្ទុ២អាន់ឌ័រប៉ា៧១បន្ថែមទៀត ។ ការប្រកួតនេះមានទឹកប្រាក់រង្វាន់សរុប២លានដុល្លារ អាមេរិកដែលការរៀបចំនេះធ្វើនៅទីលានវាយកូនហ្គោល The Links at Fancourt ស្ថិតក្នុងទីក្រុង Georgeប្រទេសអាហ្វ្រិកខាងត្បូង ។លោក Branden Graceបានយកឈ្នះពានជើងឯកនៅឡូបន្ថែមទី១នៃវគ្គកាត់សេចក្តី ផ្លេអហ្វដែលសរុបលទ្ធផលប្រកួតទាំង៤ជុំលោកធ្វើបាន១២អាន់ឌ័រ ២៨០នាំមុខកីឡាករមិត្តរួមជាតិខ្លួនគឺលោកRetief GoosenនិងErnie Elsដែលឆ្លងកាត់ការប្រកួត៤ជុំធ្វើបានលទ្ធផលសរុប១២អាន់ឌ័រ ២៨០ដែរនោះ។
ក្រោយពីបញ្ចប់ការប្រកួតស្ថិតក្នុងលំដាប់ទី៤ កីឡាករបែលហ្ស៊ិក គឺលោក Nicolas Colsaerts មានពិន្ទុ១១អាន់ឌ័រ ២៨១នាំមុខ លើកីឡាករម្ចាស់ផ្ទះ Charl Schwartzelដែលបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ៥ បានចំនួន១ស្រ្តូក។ ក្រោយការប្រកួត៤ជុំកីឡាករSchwartzelធ្វើបានលទ្ធផល១០អាន់ឌ័រ ២៨២។ រីឯកីឡាករអេស្ប៉ាញ Jose Maria Olazabalវិញក៏បញ្ចប់ការប្រកួត៤ជុំធ្វើបានលទ្ធសរុប៨អាន់ឌ័រ ២៨៤ដែលទៅដល់ចំណាត់ថ្នាក់លេខ៦។
អ្នកដែលស្ថិតនៅចំណាត់ថ្នាក់លេខ១០ស្ទួនជាមួយ លទ្ធផលសរុប៤អាន់ឌ័រ២៨៨ គឺកីឡាករស្កុតលែន Paul Lawrieនិងកីឡាករអៀរឡង់ Padraig Harrington។
ចំពោះកីឡាករអង់គ្លេសមានដូច ជាRobert Rock, Oliver Fisherនិង Lee Slatteryបញ្ចប់៤ជុំប្រកួតធ្វើបានលទ្ធផល៣អាន់ឌ័រ ២៨៩ស្មើៗគ្នា និងស្ថិតនៅចំណាត់ថ្នាក់លេខ១២ស្ទួន ខណៈកីឡាករអៀរឡង់ខាងជើងDarren Clarkeបញ្ចប់៤ជុំប្រកួតស្ថិតនៅចំណាត់ថ្នាក់លេខ២០ស្ទួន។
សម្រាប់កីឡាករ Branden Graceនេះគឺជាជ័យជម្នះពានជើងឯកក្របខណ្ឌទេសចរណ៍អឺរ៉ុបលើកទី២ របស់លោកហើយ ដែលក្នុងលើកទី១លោកបានឈ្នះកាលពីសប្តាហ៍កន្លងទៅក្នុងកម្មវិធី Joburg Open។ បន្ទាប់ពីទទួលបានពានជើងឯកនោះហើយលោក Branden Graceបានមានប្រសាសន៏”ជ័យជម្នះពេលនេះវាធ្វើឱ្យខ្ញុំមាន អារម្មណ៍ថាមិនត្រូវ។ វាពិតជាមិនអាចរកអ្វីមកពិពណ៌នាបានចំពោះអត្ថន័យពានជើងឯកនេះ’’។


រៀបរៀងដោយ​ លោក រតន

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១