Contact me

Contact  me
 

Tuesday

0 comments
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម៤នាក់បានស្លាប់ដោយការវាយពីសំណាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក

យន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់អាមេរិកបានធ្វើការវាយប្រហារទៅលើទីតាំងមួយរបស់ពួកតាលីបង់និងសម្ព័នមិត្តអាល់កៃដានៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ដែលបណ្តាលឲ្យឧទ្ទាមអ៊ីស្លាមចំនួនបួននាក់ស្លាប់កាលពីថ្ងៃទី២៣ មករាកន្លងទៅនេះ នេះបើតាមសម្តីអ្នកទទួលខុសត្រូវមូលដ្ឋានយោធាមួយរូបបានប្រាប់។គួរបញ្ជាក់ផងដែរថាយន្តហោះគ្មានមនុស្សបើកនេះបានធ្វើការវាយប្រហារទៅលើរថយន្តមួយគ្រឿងនៅក្នងតំបន់ដឹហ្គោល ដែលស្ថិតនៅចម្ងាយ២៥ គីឡូម៉ែតពីទីក្រុង មីរ៉ាន សាហ៍ ជាទីក្រុងសំខាន់មួយនៅវ៉ាហ្ស៊ីរីស្ថានខាងជើង។តាមសម្តីយោធាម្នាក់ដែលមិនបញ្ចាញឈ្មោះបាននិយាយថាពួកសកម្មប្រយុទ្ធអ៊ីស្លាម៤នាក់បានស្លាប់ ដោយពេលពួកគេកំពុងធ្វើសំណើរនៅលើរថយន្តមួយគ្រឿង ស្រាប់តែមានយន្តហោះគ្មានមនុស្សបើកមួយរបស់យោធាអាមេរិកបានធ្វើការវាយប្រហារទៅលើរថយន្តរបស់ពួកគេដោយបានបាញ់គ្រាប់ម៊ីស៊ីលចំនួនពីរគ្រាប់បណ្តាលឲ្យរថយន្តនោះផ្ទុះឆេះមួយរំពេច។

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១