នៅថ្ងៃសុក្រ ទី២៧ ខែមករាចុងសប្តាហ៏នេះមានគូប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ប្រភេទទម្ងន់៦០គីឡូក្រាម នៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN ដែលការប្រកួតនោះមានតែ១គូប៉ុណ្ណោះ ។ ដែលមានកីឡាករកាន់ សុវណ្ណ មកពីក្លឹបយុវកីឡាខេត្តកណ្តាល ត្រូវជួបនិងកីឡាករ ផុន ផុល មកពីក្លឹមសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន។ ចំពោះសុវណ្ណ ប្រកួតបាន៣ដងរួចមកហើយ ប៉ុន្តែលទ្ធផលជាបណ្តោះអាសន្នឈ្នះ១ ចាញ់២ ទើបតែរកបាន៥ពិន្ទុប៉ុណ្ណោះ រីឯផុន ផុលវិញឈ្នះ២ ចាញ់១ រកបាន៧ពិន្ទុហើយ ។ចំពោះការប្រកួតលើកនេះចាញ់ទៀត កាន់ សុវណ្ណ និងត្រូវអស់ការប្រកួតព្រោះនៅក្នុងពូលA សុវណ្ណ មានពិន្ទុតិចជាងគេ។ ចំណែកផុន ផុល ក៏ត្រូវរង់ចាំមើលការប្រកួតលើកនេះសិនដែរ បើឈ្នះ គឺមានសង្ឃឹមច្រើន តែបើចាញ់ក៏ពិបាកណាស់ដែរ។
រីឯគូប្រកួតជាលក្ខណៈមិត្តភាពវិញកីឡាករ អ៊ឹង បូរ៉ា មកពីក្លឹបគជសារកីឡា ជួបសាកកម្លាំងជាមួយ ឯម លីថូ មកពីក្លឹបគ្រុឌមានជ័យ ។ នៅលើសង្វានគូនេះ មានល្បិចប្រយុទ្ធនិងកម្លាំងប្រហាក់ប្រហែលគ្នា។ បូរ៉ា ពូកែស្នៀតកែង ជង្គង់ និង វាយជាប្រយោលល្អជាងចូលកៀក ទម្លាប់របស់គេច្រើនតែទុកឱកាសឱ្យគូប្រកួតវាយមុនសិន ។ ចំណែកលីថូ វិញ ស្នៀតកែង និងជង្គង់របស់គេល្អដូចគ្នា ចលនាវាយលុកមានភាពរហ័សរហួន។និងមានគូរមិត្តភាពផ្សេងទៀតគឺកីឡាករជឹម ដារ៉ា មកពីក្លឹបសិង្ហកីឡាជួប ផន ប៊ុនម៉ៅ មកពីក្លឹបបុរីរាជសីហ៍មានប្ញទ្ធិនិងកីឡាករ យិន បូរិន មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ជួប ផល មករា មកពីក្លឹបឃ្លាំងមឿងកីឡា ៕
No comments:
Post a Comment