ស្នូរគ្រាប់កាំភ្លើង ចំនួន ២គ្រាប់ បានផ្ទុះឡើង កាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១២ នៅជិតស្ថានីយប្រេងតូតាល់ ដោយសារតែខឹង ម្ចាស់រថយន្ដមួយ គ្រឿងបើកមកចតពីមុខរថយន្ដហាំមើ របស់ខ្លួន ហើយក៏ខឹងយ៉ាងខ្លាំង។
ប្រភពពត័មាននេះចេញពីប្រជាពលរដ្ឋ ដែលបានឃើញ ហេតុការណ៍នេះបាននិយាយថា មុនពេល កើតហេតុគេឃើញរថយន្ដ ហាំមើមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 2A-9999 បើក ចេញពីហូលីដេ ឆ្ពោះមកតាមបណ្ដោយ ផ្លូវលេខ៨៤ លុះបើកមកដល់ចំណុចជិតស្ថានីយប្រេងឥន្ធនៈតូតាល់ក៏បានចទជាមួយ រថយន្ដមួយគ្រឿងទៀត ដែលបើកតាម បណ្ដោយផ្លូវលេខ៤៧ ខណៈនោះធ្វើឱ្យ ម្ចាស់ រថយន្ដហាំមើខឹង ក៏បានដកកាំភ្លើង បាញ់ឡើងលើចំនួន២គ្រាប់ ដើម្បីបន្ធូរកំហឹង របស់គាត់តែម្ដងទៅ ហើយករណីនេះប៉ូលេសមិន
បានដោះស្រាយនៅឡើយទេ៕
រៀបរៀងដោយ រស់ សុភាព
Thursday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment