នៅតែព្យាយាមរកប្រជាប្រិយភាពនៅក្នុងជំហានទី២នៃការបោះឆ្នោតបេក្ខភាពប្រធានាធិបតី លោកប្រធានាធិបតីបារាំង នីកូឡាស ហ្សាក់គូហ្សី ការបោះឆ្នោតលើកទី២នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះបន្ទាប់ពីការបោះឆ្នោតលើកទី១បានបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
លោក ហ្សាក់គូ ហ្សីទទួលបានសម្លេងគាំទ្រត្រឹមតែ ២៧,១% ប៉ុណ្ណោះសម្រាប់ការបោះឆ្នោតនេះ ខណៈពេលដែលគូរប្រជែងរបស់លោកគឺគណៈបក្សសង្គមនិយមរបស់លោក ហ្វ្រានសូស ហូឡង់ ទទួលបានសម្លេងគាំទ្រគឺ ២៨,៦% ជាពេលដំបូងនៃការកំណត់បេក្ខភាពប្រធានាធិបតីដែលលោកហ្សាក់គូហ្សីទទួលបរាជ័យនៅជុំដំបូង។ បុរសទាំងពីរនេះនឹងប្រឈមមុខនឹងគ្នាម្តងទៀតក្នុងការបោះឆ្នោតលើកទី២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦ ឧសភា។
លោកគ្រីស្ទៀន ហ្វ្រាសសើ ដែលជាភ្នាក់ងារ ប៊ីប៊ីស៊ី ប្រចាំទីក្រុងប៉ារីស បានរាយការណ៍ថា ជ័យជំនះដ៏តូចរបសើលោក ហ្វ្រាន់សូស ហូឡង់ គឺជាជោកជ័យដ៏សំខាន់ដើម្បីបន្តដំណើរទៅមុខទៀតដែលវានឹងឈានមកដល់ក្នុងរយៈពេល២សប្តាហ៍ទៀត។
No comments:
Post a Comment