ចាន់ វីរៈ មកពីក្លឹបកងពលតូចលេខ៧០ ត្រូវជួបនឹងខុន ស៊ីចន មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ នៅលើសង្វៀន CTN នៅថ្ងៃសុក្រ ទី១៧ កុម្ភៈ ខាងមុខនេះដែលជាការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាម ។ចំនែកឯ ឯម វិចិត្រ មកពីក្លឹបគ្រុឌមានជ័យ ត្រូវជួបជាមួយផាន់ សុវណ្ណ មកពីក្លឹបមិត្តប៉ូលិស ។ កីឡាករប្រដាល់ទាំង២គូនេះស្ថិតនៅក្នុងពូល B ។ចំពោះចាន់ វីរៈ និងខុន ស៊ីចន ការប្រកួតបាន៣លើកម្នាក់ មិនទាន់ស្គាល់ឈ្នះម្តងណាឡើយ ។
រីឯការប៉ះគ្នាលើកនេះទៀតនោះ គឺគ្រាន់តែជាការធម្មតាទេ ទោះបីចាញ់ ឬឈ្នះក៏មិនអាចឈានឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាបន្តទៀតបានដែរ ។ ចំណែកឯមវិចិត្រ នៅក្នុងពូល B មានពិន្ទុខ្ពស់ជាងគេ ព្រោះថាការប្រកួតទាំង៣លើករបស់គេមិនទាន់ស្គាល់ចាញ់ម្តងណាឡើយ ។ ម្យ៉ាងវិញទៀត វិចិត្រ បើសិនជាគេឈ្នះការប្រកួតលើកនេះទៀត គឺគេអាចឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត បាន១០០ភាគរយ ។ចំណែកផាន់ សុវណ្ណ វិញ ប្រកួតបាន៣លើកដូចគ្នា ក្នុងនោះឈ្នះ២ ចាញ់១ ។សំអាងលើល្បិចប្រយុទ្ធនៅលើសង្វៀនរបស់សុវណ្ណប្រហែលជាពិបាកទៅរួចជាមួយវិចិត្រ មិនតែប៉ុណ្ណោះកម្លាំងរបស់វិចិត្រក៏ខ្លាំងជាង។
ឯគូប្រកួតមិត្តភាពវិញ សរ សី មកពីក្លឹបក្រសួងការពារជាតិ ជួបវង្ស ស៊ីថៃ មកពីក្លឹបកងពលតូចលេខ៧០ និងពេជ្រ សំពៅ មកពីក្លឹបក្រសួងការពារជាតិ ជួបថៃ ណារិន មកពីក្លឹបក្រុងប៉ោយប៉ែត ៕
No comments:
Post a Comment