ភ្នំពោនជារមណីយដ្ឋានធម្មជាតិមាត់សមុទ្រដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រភូមិភ្នំលាវ ឃុំពងទឹក ស្រុក ដំណាក់ចង្អើរ ទីនេះអំណោយផលល្អសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរ។ ភ្នំពោនជាកន្លែងមួយមានធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រងព្រមទាំងមានឆ្នេរមាន
ឆ្នេរខ្សាច់យ៉ាងល្អស្អាតជាប់នឹងមាត់សមុទ្រនិងអាកាសធាតុបរិសុទ្ធបក់មកគ្របដណ្តប់គ្រប់
រដូវកាល ។
ទិសដៅទៅអនាគត ខេត្តចង់ប្រែក្លាយតំបន់នេះ ឱ្យទៅជាទីសម្រាប់លម្ហែកាយ មួយដែលជាពេញចិត្តរបស់ភ្ញៀវទេសចរណ និង មានបំណងសាងសង់កំពង់ផែខ្នាត
អន្តរជាតិទៀតផង ។ អ្វីដែលខេត្តទន្ទឹងរង់ចាំដំបូងនាពេលនេះនោះ គឺ បញ្ហាផ្លូវសម្រាប់ភ្ជាប់ទីកន្លែងនេះទៅក្រុងកែបនិងផ្លូវសេដ្ឋកិច្ចឆ្ពោះទៅតំបន់ច្រកទ្វារអន្តរជាតិព្រែកចាក។ព្រោះថានៅពេលមានផ្លូវធ្វើដំណើរស្រួលអ្នកទេសចរណ៍គឺរឹតតែមកកាន់នេះច្រើនចាងមុនដែរ។
នៅថ្ងៃអនាគតខេត្តសង្ឃឹមថាតំបន់នេះនឹងក្លាយទៅជារមណីយដ្ឋានទេសចរណ៍មួយយ៉ាងសំខាន់នៅខេត្តកែប ។
No comments:
Post a Comment