សីលវតីជំទង់ម្នាក់ដែលមានអាយុ១៨បានធ្វើអត្តឃាតដោយដុតខ្លួនឯង នៅក្នុងខេត្តស៊ីឈាន់ នៅប៉ែកនិរតីនៃប្រទេសចិន។ ក្មេងស្រីនោះមានឈ្មោះថាតេន ហ្ស៊ីនច្រូដូន។តាមសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់បាននិយាយថាសីលវតីនោះមិនទាន់ស្លាប់ទេ និងប៉ូលីសបាននាំជនរងគ្រោះចេញពីកន្លែងនោះ ប៉ុន្តែស្ថានភាពរបស់ក្មេងស្រីនោះគឺមិនទាន់ដឹងទៅជាយ៉ាងណាទេ។ គួរបញ្ជាក់ផងដែរថាបើគិតពីខែមិនាឆ្នាំទៅមិញនេះមានជនជាតិទីបេ២០ នាក់ហើយដែលបានដុតខ្លួនឯងដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលចិនលើការបង្គ្រាបលើវប្បធ៌មនិងសាសនាទីបេ នេះបើតាមជនជាតិទីបេដែលនិរទេសខ្លួននៅក្រៅប្រទេសបានអះអាង៕
Tuesday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment