បុរសដែលជាជនជាតិអ៊ីតាលីចំនួនបីនាក់និងប្រាក់ដុល្លាក្លែងក្លាយចំនួន៦សែនកោដិ
រួមទាំងមូលប័ត្រស្វីសផ្សេងៗត្រូបានប្រទេសអ៊ីតាលីចាប់ខ្លួននិងរឹបអូសយក។
ប៉ូលីសអ៊ីតាលីបាននិយាយថាប្រតិបត្តិការណ៍នៃការចាប់ខ្លួនជនដែលបន្លំប្រាក់ដុល្លាក្លែងក្លាយនេះ
ត្រូវបានអាជ្ញាធរធ្វើការតាមដាននិងស៊ើបអង្កេតអស់រយៈពេលច្រើនឆ្នាំមកហើយដែលការស៊ើបអង្កេត
នេះគឺមានការចូលរួមពីអាជ្ញាធរអ៊ីតាលី អាមេរិក និងស្វីស។
លោករដ្ឋអាជ្ញា Giovanni Colangelo និយាយថា បណ្តាញម៉ាហ្វីយ៉ា អន្តរជាតិក្នុងប្រទេសជាច្រើនជាអ្នកនៅពីក្រោយការផលិត ប្រាក់ក្លែងក្លាយ ។ កាលពីឆ្នាំ២០០៩ អាជ្ញាធរអ៊ីតាលីបានរឹបអូសក្រដាសប្រាក់ដុល្លារក្លែងក្លាយ ចំនួន៧៤២លានដុល្លារនៅច្រកព្រំដែនស្វ៊ីសនិងអ៊ីតាលី ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment