ការប្រកួតនេះបានចាប់ផ្តើមឡើងនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១២ នៅឯទីលាន Vietcam ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌដង្កោ ដែលនេះជាលើកទី១ហើយសម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ ។សម្រាប់ការប្រកួតនៅថ្ងៃទី២ កម្ពុជា ឈ្នះ២ និងចាញ់១ ដោយ១ប្រកួតដំបូងបានចាញ់ក្លឹប Yamato របស់ជប៉ុន ដោយ លទ្ធផល២ទល់នឹង៥ តែបន្ទាប់មកបានឈ្នះអង់គ្លេស៣ទល់នឹង២ និងបានយកឈ្នះថៃក្នុងលទ្ធផល ៤-២ ចុង បញ្ចប់ នៃការប្រកួត ចំពោះលទ្ធផល៣គូទៀតគឺ ថៃស៊ីអង់គ្លេស៩-៥, ជប៉ុន៤ស្មើជាមួយអង់គ្លេស និងថៃឈ្នះ ជប៉ុន ៤ទល់នឹង៣។
ការប្រកួតវិលជុំទាំង២ថ្ងៃនេះ ក្លឹបរបស់ថៃទទួលបានលេខ ១ (ឈ្នះ៥ និងចាញ់១) ជប៉ុនលេខ២(ឈ្នះ ២ ស្មើ ២ និងចាញ់២) កម្ពុជាលេខ ៣ (ឈ្នះ២ ស្មើ១ និងចាញ់៣) និងអង់គ្លេសទទួលបានលេខ ៤ (ឈ្នះ១ ស្មើ១ និង ចាញ់៤)។
ហើយក្នុងនោះលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាហុកគីកម្ពុជាដែរនោះបានឱ្យដឹងថា សព្វថ្ងៃនេះសហព័ន្ធកីឡាហុកគីកម្ពុជា មានក្លឹបចំនួនបី ដែលជាសមាជិករបស់ខ្លួន ហើយកីឡាប្រភេទ អូឡាំពិកមួយនេះ ត្រូវបានគេនិយមលេងខ្លាំងបំផុតនៅប្រទេស ចិន អង់គ្លេស អូស្រ្តាលី យេម៉ែន ហូឡង់ អាលឺ្លម៉ង់ ប៉ាគីស្ថាន និងឥណ្ឌា។
បន្ទាប់មកលោក Rana Asif Maqsood ប្រធានគ្រូបង្វឹកកីឡាហុកគីកម្ពុជា បានប្រាប់ឱ្យដឹងផងដែរថា នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលធា្លប់បានធ្វើអស់រយៈពេល១០ឆ្នាំមកហើយ ក្នុងនោះប្រទេសដែលចូលរួមញឹកញាប់ជាងគេគឺជប៉ុន៕
No comments:
Post a Comment