លោកស្រី ម៉ារី ខូលវិន ( Marie Colvin ) ជាជនជាតិ អាមេរិក ដែលរស់នៅក្នុងទីក្រុងឡុងដ៏និងជាអ្នកយកព័ត៌មានស្តីពីសង្គ្រាមរបស់ការសែត Sunday Times របស់ចក្រភពអង់គ្លេស គឺត្រូវបានស្លាប់កាលពីថ្ងៃទី២២ កុម្ភៈ នៅក្នុងទីក្រុងហូម រដ្ឋធានីនៅភាគកណ្តាលប្រទេសស៊ីរី ដោយត្រូវគ្រាប់ផ្លោងចំ។
សាក្សីម្នាក់បាននិយាយថាមានគ្រាប់ផ្លោងមួយគ្រាប់បានធ្លាក់ចំផ្ទះមួយដែលលោកស្រីកំពុងស្នាក់នៅ បន្ទាប់មកលោកស្រីបានរត់ចេញពីផ្ទះនោះ រួចក៏មានគ្រាប់រ៉ូកែតមួយគ្រាប់ទៀតបានបាញ់ចំលោកស្រីពេលលោកស្រីកំពុងរត់ចេញ។
No comments:
Post a Comment