កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ កន្លងទៅនេះ លោក ឌូវីត ហ្គោលេនដើរ ជាអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសរូស្ស៊ីបានមានប្រសាសន៍ថា អ៊ីស្រាអែល និងប្រើគ្រប់មធ្យោបានដើម្បីរារាំងកម្មវិធីនុយក្លេរអ៊ែរបស់អ៊ីរ៉ង់។ អ៊ីស្រាអែលនិយាយបែបនេះពីព្រោះដើម្បីតបតការប្រកាសរបស់អ៊ីរ៉ង់ដែលនិយាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា ក្រុងតេហេរ៉ង់ប៉ុនប៉ងធ្វើឱ្យសម្រេចគោលដៅយោធានៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ក៏ប៉ុន្តែអ៊ីស្រាអែលចង់ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ដោយសន្តិវិធី។
ចំណែកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំក្រុងមូស្គូ លោកអ៊ឹមហាមូដ រឺហ្សា សាសចាឌី ថ្លែងកាលពីថ្ងៃទី១៦ កុម្ភៈ ថា ក្រុងតេហេរ៉ង់នឹងពុំផ្អាកការកសាងឡចម្រាញ់អ៊ុយរ៉ានីញ៉ូម ទាំងឡាយឡើយ ក៏ប៉ុន្តែត្រៀមចរចាជាមួយបណ្តាមហាអំណាចពិភពលោក (សហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស បារាំង អាល្លឺម៉ង់)។ គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៥ កុម្ភៈ ប្រធានាធិបតីអ៊ីរ៉ង់ លោកមាមូដ អាម៉ាឌី ណឺហ្សាដ បានមានប្រសាសន៍ថា ផលិតកម្មគ្រឿងឆេះនុយក្លេអ៊ែរជាអ៊ុយរ៉ានីញ៉ូមចម្រាញ់កម្រិត២០% ផលិតបានដោយឡចម្រាញ់ជំនាន់ថ្មី ដែលកាន់តែមានប្រសិទ្ធភាព ហើយបានចេញបញ្ជាឱ្យកសាងរ៉េអាក់ទ័រនុយក្លេអ៊ែរស្រាវជ្រាវ៤ថ្មីទៀត ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment