Contact me

Contact  me
 

Monday

ប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ2012 ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបំបាក់ក្រុមខេត្តកំពត 6-0

0 comments

ក្រុម​បាល់ទាត់​​សាកលវិទ្យា​ល័យ​​អាស៊ីអឺរ៉ុប​បាន​យក​ឈ្នះ​ក្រុម​ ខេត្តកំពត ​​៦-០ ឯ​​​ក្រុមក្រសួង​​ការពារ​ជាតិ​​បានយក​ស្មើ ១-១ ជា​មួយ​ក្រុម​​គិរី​វង់​​​សុខ សែនជ័យកាលពី​​​រសៀល​ថ្ងៃ​សុក្រ ​ទី៣ កុម្ភៈ  ​​​ឆ្នាំ ២០១២ ​​កន្លង​មក​នេះ។
 ​នៅក្នុង​ពូល B ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប​​ប្រកួត​បាន​២​លើក​ ឈ្នះ១ ចាញ់១ ទើប​តែ​រកបាន៣ពិន្ទុ ប៉ុណ្ណោះ ​ចំណែក​ក្រុមខេត្តកំពត​ធ្លាប់​​ចាញ់២​​​ប្រកួត​រួចមកហើយ ។ រីឯ​​​​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ីអឺរ៉ុប​​​អាច​នៅ​មានសង្ឃឹម​​ខ្លះព្រោះថា ​នៅរង់ចាំ​មើល​​​​ការប្រកួត​របស់​ក្រុម​​គិរីវង់​​សុខ សែនជ័យ ​​១​លើក​ទៀត​​សិន ​។
ក្រុមសាកល​វិទ្យា​ល័យ​អាស៊ី ​ជា​ក្រុម​ដែលស្ថិតនៅ​​ចំណាត់ថ្នាក់​លេខ១ ក្នុងពូល B។ឯក្រុ​ម​គិរី​វង់​​​​សុខ សែនជ័យ ប្រកួត​បាន​២​លើក​​​ឈ្នះ១ ស្មើ១ ​មាន៤ពិន្ទុ ​នៅក្នុង​ដៃហើយ ។​ ចំណែក​ក្រុម​ក្រសួង​ការពារ​​​​ជាតិ​​ក៏ដូចគ្នាដែរ គឺ​ឈ្នះ១ ស្មើ១ ​មាន៤ពិន្ទុ ។ ​​​ចំនែក​  ចំពោះការប្រកួត​​​នៅ​លើ​ទី​លាន​ស្តាត​ចាស់ ​វិញ ក្រុមណាហ្គាខប យកស្មើ​២-២ ​ជាមួយ​ក្រុម​​​ឆ្លាមសមុទ្រ ។ ឯ​ក្រុមខេត្តបាត់ដំបង​​​យកឈ្នះ ក្រុម​ខេត្ត​ប៉ៃលិន ១-០ ៕     

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១