Contact me

Contact  me
 

Monday

ប៉ាគីស្ថានគាំទ្រការផ្សះផ្សាជាតិនៅអាហ្វហ្គានីស្ថាន

0 comments
នៅក្នុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសកាតានៅថ្ងៃច័ន្ទនេះដើម្បីពិភាក្សារការប្រឹងប្រែងរកសន្តិភាព មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប៉ាគីស្ថានបាននិយាយទៅកាន់នាយករដ្ឋមន្ត្រី យូសាហ្វ រាសា ជីឡានីថា ប្រទេសប៉ាគីស្ថានបានគាំទ្រការផ្សះផ្សារជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន
តាមគេហទំព័រ Channel News Asia ដែលបានចុះកាលពីថ្ងៃ៦ កុម្ភៈ នេះបានផ្សាយថា ដំណើរទស្សនៈកិច្ចរបស់លោក ជីឡានី បានធ្វើឡើងបន្ទាប់ពីក្រុមតាលីបង់បាននិយាយកាលពីខែមុននេះថា ពួកគេមានាគម្រោងបង្កើតការិយាល័យនយោបាយនៅក្នុងប្រទេសកាតាមុនកិច្ចពិភាក្សាជមួយសហរដ្ឋអាមេរិកនាពេលខាងមុខនេះ។
តាមរយៈសារព័ត៌មាន AFP របស់បារាំងបានដក់ស្រង់សម្តីមន្ត្រីរដ្ឋាភិបាលម្នាក់បានប្រាប់ពីបញ្ហាអភិវឌ្ឍថា “ពិតជាមានសំណើរលើការផ្សះផ្សារ​ប្រទេសអាហ្វហ្គានីស្ងាន ហើយនាយករដ្ឋមន្ត្រី ជីឡានី​និងជួបជាមួយមេដឹកនាំប្រទេសកាតាដើម្បីពិភ្សាពីបញ្ហានេះ”។
តាមព័ត៌មានគ្មានប្រភពមួយបាននិយាយថា “ អាមេរិកបាននិយាយយ៉ាងខ្លីពីស្តីពីការអភិវឌ្ឍ ក្នុងបំបងជម្រុញ ដំណើរការសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ព័ត៌មានបានបន្តទៀតថា “ យើងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្ររាល់ការប្រឹងប្រែងនិងដំណើរការ ដឹកនាំ របស់ប្រទេសអាហ្វហ្គានីស្ថាននិងក្រុមពាក់ព័ន្ធ វាពិតជាមានការសំខាន់ក្នុងការដាក់បញ្ចូល ក្រុមអាហ្វហ្គាននិងក្រុមតាលីបង់ក្នុងដំណើរការដើម្បីទទួលបានសន្តិភាពជានិរន្តន៍។

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១