Contact me

Contact  me
 

Thursday

សម្តេច តេជោ ជម្រុញឱ្យមាន​ ការសង់ អាគារខ្ពស់ នៅក្នុងប្រទេស

0 comments
ភ្នំពេញ៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  នៅថ្ងៃព្រហស្បតិ៍ទី០៩ខែកុម្ភៈ បានប្រកាសជាសាធារណៈ អំពីការអនុញ្ញាត ជាផ្លូវការរបស់រាជរដ្ឋាភិបាល ឱ្យមានការសាងសង់ អាគារខ្ពស់ៗ នៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ
ថ្លែងនៅក្នុងពិធី សម្ពោធ ដាក់ឲ្យប្រើប្រាស់អគារទីស្តីការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សម្តេច ហ៊ុន សែន បានថ្លែងថា សម្តេច លើកទឹកចិត្ត អ្នកទាំងឡាយណា មិនថាប្រជា ពលរដ្ឋរឺអ្នកវិនិយោគនោះទេ ឱ្យធ្វើការសាងសង់អាគារខ្ពស់ៗ (Skyscrapers) តាមលទ្ធភាពដែលអាចធ្វើទៅបាន។
សម្តេច បានថ្លែងបន្តថា ការអនុញ្ញាតនេះ គឺធ្វើឡើងនៅទូទាំងប្រទេសតែម្តង ហើយមិនតែប៉ុណ្ណោះ សម្តេច ក៏ចង់ឃើញឱ្យមានការសាងសង់ អាគារកម្ពស់ជាង ៥០០ម៉ែត្រ ដ៏ខ្ពស់ជាងគេបំផុតលំដាប់ពិភពលោក នាទីក្រុងភ្នំពេញផងដែរ ជាពិសេសឱ្យបានកើតចេញជារូបរាង ក្នុងសម័យតេជោសែន។ សម្តេចបានស្នើម្ចាស់គម្រោងដែលមានលោក ឧកញ៉ា ពុង ឃាវសែ ឱ្យធ្វើកិច្ចការនេះ ឱ្យបានកាន់តែឆាប់ផងដែរ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១១ ការវិនិយោគលើសំណង់អាគារ មានប្រមាណ២.១២៩គម្រោង ស្មើនឹងទឹកប្រាក់សរុបជាង .៧៣៤ លានដុល្លារ កើនជាងឆ្នាំ២០១0ប្រមាណ១០៦% ស្មើនឹងទឹកប្រាក់ជាង ៨៤០លានដុល្លារសហរដ្ឋអាមេរិក
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើ ក្នុងឱកាសនោះថា សម្តេចមានមោនភាពចំពោះការរីកចម្រើនរុងរឿងទាំងបច្ចុប្បន្ន និងនៅថ្ងៃអនាគតរបស់ប្រទេសកម្ពុជា ហើយសមិទ្ធផលថ្មីនេះ គឺជាសមិទ្ធផលមួយដ៏ល្អ ដោយអគានេះបានរចនាឡើងនូវក្បូរក្បាច់ ដែលជាការច្នៃប្រឌិតរបស់ស្ថាបត្យករ និងវិស្វករខ្មែរ ដែលជាមន្រ្តីរបស់ក្រសួងទាំងស្រុង។លើសពីនេះការសិក្សាទៅលើគម្រោងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដោយអ្នកបច្ចេកទេសរបស់ក្រសួងផងដែរ។
សម្តេច មានប្រសាសន៍បន្តថាការរៀបចំលក្ខណៈស្ថាបត្យកម្មផ្នែកខាងក្រៅនៃ អគារបានបញ្ចូលសមាសធាតុស្ថាបត្យកម្មជាតិ តាមលំនាំរចនាបថខ្មែរសម័យអង្គរ រួមជាមួយស្ថាបត្យកម្មទំនើប ហើយគម្រោងប្លង់ទាំងពីរត្រូវបានរៀបចំឡើងដោយទស្សនាទាននៃប្រសិទ្ធភាពប្រើប្រាស់ និងតាមបទដ្ឋានបច្ចេកទេស ដែលធានាគុណភាព សុវត្ថិភាព និងសោភណ្ឌភាពនៃសំណង់
សូមជម្រាបថា ផ្ទៃក្រឡាសំណង់ សរុបមាន ១៥.៦៩៤ម៉ែត្រការ៉េ កម្ពស់សំណង់ស្មើរនឹង    ៣៦,៨៥ម៉ែត្រគិតត្រឹមស្លាបជញ្ជាំង ជាន់នីមួយៗនៃសំណង់៣,៩០ម៉ែត្រផងដែរ។ផ្នែកសំខាន់ៗនៃអគារ រួមមានសាលប្រជុំធំចំណុះ៦៥០នាក់បន្ទប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ បន្ទប់ប្រជុំថ្នាក់ដឹកនាំ ឬប្រជុំទ្វេភាគីជាដើម៕

ដកស្រង់ចេញពី ព័ត៌មានដើមអំពិល

No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១