Thursday
អំពើហិង្សានៅនៅក្នុងពហុកីឡាដ្ឋានប្រទេសអេហ្ស៊ីប
ភាពតានតឹងផ្នែកនយោបាយបានពុះកញ្ជ្រោលឡើងកាលពីថ្ងៃពុធ
បន្ទាប់ពីមានមនុស្សច្រើនជាង៧០នាក់បានសម្លាប់
ពេលសមរភូមិចម្បាំងដ៏ពុះកញ្ជ្រោលមួយបានកើតឡើងដោយការធ្វើកុប្បកម្មនៅកន្លែងប្រកួតទាល់
នៅក្នុងប្រទេសអេហ្ស៊ីប។ មួយម៉ោងបន្ទាប់ពីមានជម្លោះ អ្នកតវ៉ានៅទីក្រុង ខាយរ៉ូ បានស្រែកយំ “ ឆ្អែតនឹងច្បាប់ទាហាន “ និងអ្នកចាត់ការទូទៅនៃគណៈបក្សភាតរភាពម៉ូស្លីមបានរិៈគន់ដល់ក្រុមទាហាន អេហ្ស៊ីបដែលបានធ្វើឲ្យមានអ្នកស្លាប់យ៉ាងច្រើន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេហ្ស៊ីបបានរិៈគន់ក្រុមប៉ូលីសដែលបង្ករហេតុ។ ការប៉ះទង្គិចនេះគឺ
មានមនុស្សយ៉ាងតិច៧៤ បានស្លាប់។ ក្រសួងសុខាភិបាលអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា មនុស្សយ៉ាងហោចណាស់ ១០០០ នាក់គឺបានរងរបួស និង១៥០នាក់នៃពួកគេគឺមានរបួសធ្ងន់ នេះបើតាមរដ្ឋមន្ត្រីម្នាក់ឈ្មោះ ហីស្សាម ស៊ីហា បាននិយាយ។ គាត់ក៏បានបន្តទៀតថា មនុស្សភាគច្រើនដែលរងរបួសគឺមានការប៉ះទង្គោចក្បាលនិងរបួសជ្រៅ ។ អំពើហិង្សារនេះបានកើតឡើងនៅក្នុងពហុកីឡាដ្ឋានមួយនៅក្នុងកំពុងផែហ្សេតបន្ទាប់ពីម្ចាស់ផ្ទះក្រុម A1-Masry បានយកឈ្នះក្រុម A1-Ahly របស់ក្រុង ខាយរ៉ូ ៣ទល់នឹង១។
ដោយហ្វូងបាតុករបានយកដុំថ្មនិងកៅអីគប់ដាក់គ្នា អ្នកស្លាបភាគច្រើនជាអ្នកដែលអង្គុយផ្នែកខាងក្នុងពហុកីឡាដ្ឋាន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment