ចំពោះចាន់វេត ការប្រកួតលើកនេះមានជំនឿចិត្តច្រើនដើម្បីឡើងទៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ។ ដោយសំអាងលើកែង និងជង្គង់របស់គេអាចមានជំនឿក្នុងការយកឈ្នះចិន្តា ។ចំនែកចិន្តាវិញជាកីឡាករមានស្នៀតជើង និងស្នៀតដៃល្អ ឯកម្លាំងក៏ខ្លាំងទៀត។
ចំណែកទិត្យ សុវណ្ណគិរី និងសូយ ភារម្យ វិញមានសង្ឃឹមតិចណាស់ព្រោះលទ្ធផលនៃការប្រកួតកន្លងមក គេទាំង២នាក់មិនសូវល្អប៉ុន្មានឡើយ ។ ឆ្លងកាត់ការប្រកួតលើកនេះទៀត គឺអាចសម្រេចថាតើអ្នកណាបានហើយ។ ម្យ៉ាងវិញទៀត ការប្រកួតលើកនេះ ទាំងគិរី និងភារម្យ អាចដឹងពីលទ្ធផលច្បាស់លាស់ ហើយបានន័យថា អ្នកណាហាលខោ អ្នកណាមិនហាលខោគឺដឹងហើយ។ ត្រលប់ទៅរឺអ្នកណានៅហើយ។
No comments:
Post a Comment