Contact me

Contact  me
 

Thursday

អ្នកទោសហុងឌូរ៉ាស់ជាច្រើនត្រូវបានស្លាប់ដោយអគ្គីភ័យ

0 comments
កាលពីថ្ងៃទី១៥ ខែ កុម្ភៈ កន្លងទៅនេះមានមនុស្សយ៉ាងហោចណាស់ ៣៥០ នាក់ត្រូវបានស្លាប់និងជាច្រើននាក់ទៀតរងរបួស ដោយសារតែអគ្គីភ័យបានឆាបឆេះពន្ធធនាគារមួយកន្លែងនៅក្នុងប្រទេស ហុងឌូរ៉ាស់។អ្នកស្ទាបស្ទង់បានវាយតម្លៃថាអាចមានមនុស្សស្លាប់លើសពី៤០០នាក់ ចំនែកមូលហេតុនៃអគ្គីភ័យនេះកំពុងតែស៊ើបអង្កេតនៅឡើយ។ អ្នកទោសដែលបានស្លាប់មានខ្លះបានស្លាប់ដោយភ្លើងឆេះ ខ្លះដោយពល់ផ្សែង និងថប់ដង្ហើម ពីព្រោះបន្ទប់ពន្ធធនាគារគឺត្រូវបានជាប់សោរ។ គ្រួសារជនរងគ្រោះបាននាំគ្នាមកនៅកន្លែងកើតហេតុដើម្បីចង់ដឹងពីព័ត៌មាននិងស្ថានភាពសាច់ញាតិរបស់គេដែលស្ថិតនៅក្នុងពន្ធធនាគារនោះ។
គួរបញ្ចាក់ផងដែរពន្ធធនាគារនោះស្ថិតនៅក្នុងទីក្រុង កាម៉ាយ៉ា នៅភាគកណ្តាលប្រទេសអាមេរិកឡាទីន ដែលជាពន្ធធនាគារមួយដែលល្បីថាមានឧក្រិដ្ឋកម្មខ្ពស់។ពន្ធធនាគារមានអ្នកទោសចំនួន ៨០០ នាក់ ហើយគេបានសង្ស័យថាមានអ្នកទោជាច្រើនអាចលួចរត់ចេញពេលដេលភ្លើងកំពុងឆេះ៕























No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១