Contact me

Contact  me
 

Thursday

របាំទន្សោងគោព្រៃ

0 comments



របាំទន្សោងគោព្រៃដែលគេស្គាល់ថាជារបាំទស្នែងន្សោង ត្រូវបានទទួលការនិយមចូលចិត្តពីអ្នក
ស្រុក នៅតំបន់ព្រៃភ្នំ។ របាំនេះជាមររតកវប្បធម៌ខ្មែរ មន ដែលបានចាប់កំណើតឡើងនៅសម័យបុរេ
ប្រវត្តិសាស្រ្ត ហើយត្រូវបានថែររក្សារហូតមកដល់សព្វថ្ងៃ ដោយអក្នស្រុកនៅភូមិអញ្ចាញ នៅក្នុងខេត្តកំពង់ឆ្នាំង ។​​​ របាំនេះ ធ្វើឡើងដើម្បី សុំសេចក្តីសុខ សេចកី្តចម្រើន ភាពត្រជាក់ត្រជុំពីវត្ថុស័កិ្តសិទ្ធិ ពោលគឺអារក្ខ អ្នកតា ម្ចាស់ទឹក ម្ចាស់ដី មា្ចស់ដងព្រឹក្សា។ អក្នស្រុកសំដែងរបាំនេះ ក្នុងពិធីបុណ្យធំៗដូចជានៅពេល ចូលឆ្នាំថ្មីជាដើម ប្រដាប់ប្រដា លំដាប់លំដាដែលរៀបចំ មាននំអន្សមចេក ស្រាសំរាប់ ច្រូចសែន ស្រាចំណាយ ឬក៏ស្រាសម្រាប់ផឹក អង្ករជ័យ អង្ករដាក់សែនក្នុងចាន កែវ និងត្រួយថេរ ត្រួយម្លូ ស្លាជាដើម។ ចំពោះឧបករណ៍ក្នុងការប្រគុំដើម្បី
ការសំដែងរបាំរបស់សិល្បៈករ
សំដែងរបាំនេះ មានប៉ី ទ្រ ស្គរ និងពួយ ដែលជាប្រភេទគែនម្យ៉ាង ដែលជនជាតិសម្រែនៅខេត្តពោធិ
សាត់ ក៏កំពុងពេញនិយមដោយ ក្នុងពិធីបេះក្រវាញ ផងដែរ ចំពោះសិល្បះករវិញមានប្រមាណ
ជា១០នាក់ ក្នុងនោះ ប្រុស២នាក់គឺជាអក្នចំរៀង រីឯស្ត្រី៨នាក់កាន់ឧបករណ៍ភ្លេង តួទន្សោង១នាក់ និងអក្នរាំអមទន្សោង២នាក់ បរាជ័យនៃការបរបាញ់ គឺសិ្ថលើដំណើរការសម្តែងបាន ល្អ មិនល្អនៃរបាំនេះចំតែម្តង របាំនេះគឺជាតង្វាយ ពលិកម្មមួយធ្វើឡើងចំពោះព្រលឹងដូនតា ចាស់ស្រុក ដើម្បីធ្វើការបរបាញ់ ប្រកបដោយប្រសិទ្ធភាព និយាយជារួមរបាំទន្សោងគោព្រៃជាមរតក
ដែលមានតំលៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ហើយឺឆ្លុះបញ្ចាំងឲឃើញពីសម្ព័ន្ធភាពយ៉ាងជិត
ស្និត រវាងសត្វ និងមនុស្ស ជាពិសេស បរិស្ថាន និងជីវភាពរស់នៅរបស់មនុស្សដែលរស់នៅតំបន់
ព្រៃភ្នំជាដើម។ ម្យ៉ាងវិញទៀតវាក៏ជាមែកធាងនៃខឿនវប្បធម៌យ៉ាងប្រត្យត្ស បង្ហាញពីភាព
សម្បូរបែបនៃអរិយធម៌ខែ្មរផងដែរ៕


                                                                             រៀបរៀងដោយៈ សុខហ៊ាន





No comments:

Post a Comment

 
ព័ត៌មាន ស្រុកខ្ញុំ © 2012 រចនាដោយ ក្រុមនិសិ្សតផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ឆ្នាំទី១