ឩទ្យានជាតិគូលែនជាកន្លែងមួយដែលស្រស់ស្អាតហើយត្រូវបានគេដាក់ជាឩទ្យានជាតិសំរាប់អោយភ្ញៀវទេសចរណ៍ទស្សនាកំសាន្ដ ។ភ្នំគូលែនជាភ្នំមួយដែលដាច់តែឯង មានទីតាំងឋិត
នៅក្នុងស្រុកស្វាយលើ និងមាន ចំងាយ៤៥ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ។កំពូលខ្ពស់
បំផុតរបស់វាមានកម្ពស់៤៨៧ ម៉ែត្រ ។ ភ្នំនេះត្រូវបានគេចាត់ទុក្ខបានថាជាកន្លែងកំណើតនៃ
អាណាចក្រខ្មែរបុរាណ ព្រោះថាក្នុងកំឡុងពេលសាងសង់ប្រាសាទក្នុងសតវត្សទី៩ ថ្មភក់
ត្រូវបានយកពីភ្នំសក្ការៈនេះ ទៅអង្គរវត្ត ។ នៅភ្នំនេះ ព្រះបាទជយ័វរន្មទី២ ប្រកាសពីឯករាជ្យ
ពីជ្វាក្នុងឆ្នាំ ៨០២ ។
នៅទីនោះត្រូវបានស្គាល់ដោយចម្លាក់តំណាងភោគផល និងទឹកដែលបានហូរសារសំខាន់
ពិសេសដល់ប្រជាពលរដ្ឋខ្មែរ ។នៅក្រោមទឹកតែប៉ុន្មានសង់ទីម៉ែត្រ ពីក្រោមទឹកចម្លាក់ជាង ១០០០នៃយោនី និង លិង្គត្រូវបានធ្លាក់លើថ្មភក់បាតស្ទឹង ។ ទីនេះត្រូវបានទុក្ខជាកន្លែងដ៏
ស័ក្ដិសិទ្ធិ ធ្វើជាចម្លាក់សំរាប់បូជា ដែលបូករួមទាំងថ្មដែលតំណាងអោយព្រះរបស់ឥណ្ឌូ គឺព្រះ
វិស្ណុ ដែលផ្ដុំលើពស់អនន្ដា ជាមួយព្រះមហេសីលក្សី នៅលើព្រះបាត ។ផ្កាឈូកមួយរីកចេញពី
ផ្ចិតរបស់ព្រះវិស្ណុដែលបង្ហាញជាព្រហព្រហ្ម ។
ស្ទឹងនេះបញ្ចប់ដោយទឹកជ្រោះដ៏ស្រស់ស្អាត ហើយភ្នំនេះត្រូវបានពេញចិត្តយ៉ាងខ្លាំងពីសំ
ណាក់ប្រជាពលរដ្ឋខ្មែរ ជាទីសក្ការៈ និងបានអភិវឌ្ឈ ទៅក្នុងទិសដៅទេសចរណ៍យ៉ាង
សំខាន់។
No comments:
Post a Comment