កីឡាករSaganកីឡាករវ័យ២២ឆ្នាំ ដែលជាអ្នកជិះកង់ឱ្យក្រុម Liquigas-Cannondaleបានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ១៨៦,៥ គីឡូម៉ែត្រដោយការប្រណាំងធ្វើឡើងជុំវិញទីក្រុង Santa Rosaសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យទី១៣ឧសភា។។ Saganប្រើអស់ថិរវេលា៤ម៉ោង៤២នាទីនិង៣៥វិនាទីយកឈ្នះកីឡាករ អូស្ត្រាលី Heinrich Hausslerជិះឱ្យក្រុមGarmin- Barracudaនិងឈ្នះកីឡាករម្ចាស់ផ្ទះFred Rodriguez របស់ក្រុម Team Exergyដែលទាំង២នាក់បានប្រើថិរវេលាច្រើនជាងស្មើៗគ្នា ។
បន្ទាប់ពីទទួលបានជ័យជម្នះ Saganបានបញ្ជាក់ថា៖ខ្ញុំពិតជាសប្បាយចិត្តដែលបានយកឈ្នះ ហើយជ័យជម្នះយ៉ាងពិសេសមួយដ្បិតការប្រណាំងនៅដំណាក់នេះ ប្រជុំទៅដោយកីឡាករជើងខ្លាំងជាច្រើន។ សង្ឃឹមថាជ័យជម្នះនៅដំណាក់បន្តទៀតគឺជារបស់ខ្ញុំ។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីយកឈ្នះដំណាក់ ក្រោយៗទៀត»។ចំណែកនៅលើតារាងថិរវេលាសរុបវិញ បន្ទាប់ពីបញ្ចប់ការប្រណាំងក្នុងដំណាក់នេះ Saganស្ថិតនៅលំដាប់លើគេគ្រងអាវកាក់ពណ៌លឿងក្នុងនាមជាអ្នកនាំ មុខគេជាមួយនឹងថិរវេលាសរុប៤ម៉ោង ៤២នាទីនិង២៥វិនាទី។ ស្ថិតនៅលំដាប់ទី២គឺកីឡាករអូស្ត្រាលី Hein rich Hausslerដែលបានប្រើថិរវលាច្រើនជាង៤វិនាទី។
ក្នុងឆ្នាំនេះការប្រណាំងកង់កម្មវិធី Tour of Californiaមាន៨ដំណាក់ ដែលមានចម្ងាយផ្លូវសរុប១១៨៤,១គីឡូម៉ែត្រ។ ចំពោះដំណាក់ទី២វិញមានចម្ងាយផ្លូវ១៨៨,៥គីឡូ ម៉ែត្រដោយការប្រណាំងចាប់ចេញដំណើរពីទីក្រុង San Francisco ទៅកាន់ទីក្រុង Santa Cruz County៕
No comments:
Post a Comment