កីឡាករស្លូវ៉ាគី Saganដែលជាអ្នកជិះកង់ឱ្យក្រុម Liquigas-Cannondaleបានយកឈ្នះដំណាក់ទី៣ដែលមានចម្ងាយផ្លូវ១៨៥,៥ គីឡូម៉ែត្រដោយការប្រណាំងចេញដំណើរពីទីក្រុង San Joseឆ្ពោះទៅកាន់ទីក្រុង Livermoreសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ឧសភានេះ។ ហើយលោកបានបញ្ចប់ដំណាក់នេះដោយប្រើអស់ថិរវេលា៤ម៉ោង៥០នាទី និង៤៩វិនាទីយកឈ្នះកីឡាករអូស្ត្រាលី Heinrich Hausslerជិះឱ្យក្រុមGarmin-Barracudaនិងឈ្នះកីឡាករបែលហ្ស៊ិក Tom Boonenរបស់ក្រុម Omega Pharma-Quickstepដែលទាំង២នាក់បានប្រើថិរវេលាច្រើនជាងកីឡាករ Saganស្មើៗគ្នា ។
បន្ទាប់ពីទទួលបានជ័យជម្នះ Saganបានបញ្ជាក់ថា៖ខ្ញុំពិតជាធ្វើឱ្យខ្ញុំរំភើបខ្លាំង ណាស់និងសប្បាយចិត្តរកអ្វីផ្ទឹមដែលបានឈ្នះការប្រណាំងក្នុងដំណាក់ នេះ។ ហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់មិត្តរួមក្រុមទាំងឡាយដែលបានជួយជ្រោមជ្រែង ដល់ខ្ញុំ។ ទោះជាយ៉ាងណាក្តីការប្រណាំងនេះពិតជាពិបាកខ្លាំងដ្បិតវាមាន ការជិះឡើងភ្នំក្នុងចម្ងាយផ្លូវ វែង»។
ដោយឡែកដំណាក់ទី៤ដែលជាដំណាក់បន្តមាន ចម្ងាយផ្លូវ២០៩,៦គីឡូម៉ែត្រដោយការប្រណាំងចាប់ចេញដំណើរពីទី ក្រុង Sonoraទៅកាន់ទីក្រុង Clovisរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក ៕
No comments:
Post a Comment