នាង Ivanovitch បានអាចបញ្ចប់គូប្រកួតដោយប្រើពេលត្រឹមតែ ៧៣នាទីប៉ុណ្ណោះលើតារាង Foro Italicoខណះពេលដេលមានខ្យបោកបក់យ៉ាងខ្លាំង។ ទាំង Ivanovitch និងទាំងនាងគូនេតសូគឺសុទ្ធតែជាម្ចាស់ពាន ក្របខណ្ឌធំ French Open ដូចគ្នា។ Ivanovitch បញ្ជាក់ថា៖វាពិតជាមានភាពពិបាកក្នុងការប្រកួត ជាពិសេសការវាយសឺវីសដ្បិតមានខ្យល់បក់បោកខ្លាំង តែយ៉ាងណា ខ្ញុំសម្រេចបាននូវលទ្ធផលល្អដែលនេះបានមកពីការខិតខំប្រឹងប្រែង ហ្វឹកហាត់ជាមួយលោកគ្រូបង្វឹក។
ហើយនៅជុំបន្ទាប់នាងនឹងជួបប្រកួតជាមួយ កីឡាការិនីអ៊ីតាលី Alberta Briantiឬកីឡាការិនីអេស្ប៉ាញ Silvia Soler។ ឆ្លងផុតជុំទី១ក្នុងពេលជាមួយគ្នានោះមាន នាង Ekaterina Makarovaផងដែរ។ នាងបានយកឈ្នះកីឡាការិនីអ៊ីតាលី Francesca Schiavoneក្នុងលទ្ធផល៦-៣និង៦-៤ស្របពេលដែលនាង Anabel Medina Garriguesបំបាក់កីឡាការិនីចិន Jie Zhengក្នុងលទ្ធផល៦-២និង៦-១។
កីឡាការិនីអ៊ីស្រាអែលសាហា ភៀក៏បានចូលរួមក្តីរីករាយនឹងជ័យជម្នះក្នុងជុំទី១នេះផងដែរ ក្រោយពីបានយកឈ្នះកីឡាការិនីចិន Shuai Pengក្នុងលទ្ធផល៧-៦,៤-៦និង៣-១។ លទ្ធផលនៃការប្រកួតឯកត្តជនផ្នែកបុរសវិញ កីឡាករអាមេរិក John Isnerយកឈ្នះកីឡាករអាល្លឺម៉ង់ Philipp Kohlschreiberក្នុងលទ្ធផល២-៦,៧-៦និង៦-២ខណៈកីឡាករBernard Tomicឈ្នះកីឡាករ Santiago Giraldoក្នុងលទ្ធផល៤-៦,៦-២និង៦-៤។ ចំណែកកីឡាករបារាំង Gael Monfilsយកឈ្នះកីឡាករ Alex Bogomolov Jr.ក្នុងលទ្ធផល ៦-៤និង៦-១ ៕
No comments:
Post a Comment