មានប្រមុខរដ្ឋចំនួន៣៩រូបក្នុងចំនោម មេដឹកនាំរបស់ប្រទេសចំនួន ៥៣ ហើយមានមេដឹកនាំរបស់អង្គការអន្ដរជាតិ ដើម្បីធ្វើកិច្ចប្រជុំ ដែលស្ដីអំពីសន្ដិសុខនុយក្លេអ៊ែរ។ ខណះពេលនោះក៏ ប្រធានាធិបដីកូរ៉េខាងត្បូង លោកលីម្យុងបាក់ ត្រូវជូបពិភាក្សាជាមួយ មេដឹកនាំពិភពលោកចំនួន២៧រូប ក្នុងចំនោមនោះក៏ មានប្រធានាធិបតីអាមេរិច លោក បារ៉ាក់អូបាម៉ា ប្រធានាធិបតីចិន លោក ហ៊ូជីនតាវ ប្រធានាធិបតីរុស្ស៊ី លោក ឌីមីឌ្រី ម៉េដវេដេវ នឹងអគ្គលេខាធិការ អ.ស.ប លោក បានគីមូន។កិច្ចប្រជុំ២ឆ្នាំម្តងនេះ រៀបចំធ្វើដោយលោកអូបាម៉ា លើកដំបូងនៅក្រុងវ៉ាស៊ីនតោន កាលពី២ឆ្នាំមុន សំដៅស្វែងរកសកម្មភាពកាន់តែពិសេសដើម្បីរារាំងកុំឱ្យវត្ថុធាតុនុយក្លេអ៊ែរធ្លាក់ក្នុងដៃបណ្តាក្រុមភេរវករ ។ អ្នកកាសែតជាង៣.៧០០នាក់ មកពីពិភពលោកទាំងមូលបានមកប្រមូលផ្តុំគ្នានៅឯមជ្ឈមណ្ឌលសារព័ត៌មានស្ថិតនៅជិតបន្ទប់សន្និសីទ នៃមជ្ឈមណ្ឌលពិព័រណ៍ COEX ជាកន្លែងធ្វើកិច្ចប្រជុំកំពូលនោះ ៕
No comments:
Post a Comment